Header Ads

៥- កើតស្លាប់

ភាជនៈដីដែលស្មូនឆ្នាំងធ្វើ                    តូចធំជំទើរឆៅក្តីឆ្អិនក្តី

រមែងត្រូវបែកបំណែកជាដី                    ក្លាយជាឥតន័យនៅទីបំផុត។

នោះយ៉ាងណាមិញជីវិតសត្វលោក        ឈឺឬឥតរោគវិយោគតក់ស្លុត         

រមែងត្រូវស្លាប់ចោលកាយកប់                ដុតនៅទីបំផុតក៏ដូច្នោះដែរ។

ភាពពិតយ៉ាងនេះរិះគិតយ៉ាងណា          គួររកធម៌អាថឬគួរកុំក្បែរ

អ្នកក្រក៏ស្លាប់មានក៏ស្លាប់ដែរ                 កម្មករថៅកែស្លាប់តែទាំងអស់។    

អ្នកកើតតែងស្លាប់មិនយ៉ាប់គិតទេ          ទាំងយើងទាំងគេស្លាប់ឥតសល់សោះ

គ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណោះ        ត្រូវគិតមើលចុះគួរធ្វើយ៉ាងណា។

ដោយឧបាសក គុយ  សុធន
                                                       (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣១)

No comments

Theme images by Petrovich9. Powered by Blogger.