៤៧- សល់តែថ្ងៃចាស់
មិនទាន់បានធ្វើអ្វីល្អផង ម្ភៃឆ្នាំកន្លងផុតស្រឡះ
វ័យក្មេងអស់ទៅយ៉ាងរហស សល់តែថ្ងៃចាស់ថ្ងៃជរា ។
បណ្តាថ្ងៃចាស់ជរាខ្លួន ថ្ងៃមួយចំនួនមានរោគា
និងមានថ្ងៃមួយគ្រប់ៗគ្នា គឺពេលវេលាត្រូវមរណា។
ឯម៉្យាងដែលគួរឱ្យស្លុតណាស់ គឺស្លាប់មុនចាស់មុនយាយតា
ដូច្នេះគួរតែខំសិក្សា អប់រំចិន្តាផ្លូវធម៌ផង ។
ដោយឧបាសក គុយ សុធន
(សៀវភៅពរ៤ ប្រការ ទំព័រ ១៧២)
No comments