៥៤- មានយសព្រោះមិនកន្លងធម៌
បុណ្យបាបបែងចែកបែកចេញពីគ្នា បង្កើតបានជានាវាជីវិត
លើផ្ទៃជលសាប្រាថ្នាត្រើយពិត សមុទ្រជុំជិតងងឹតបែកផ្សែង។
ជនណាប្រព្រឹត្តកន្លងព្រះធម៌ ព្រោះចិត្តញាប់ញ័រកិលេសចាត់ចែង
ដោយស្រឡាញ់ស្អប់វង្វេងខ្លាចក្រែង យសជននោះឯងតែងសាបសូន្យទៅ។
ប្រៀបដូចព្រះចន្ទរះខាងរនោច ភ្លឺកាន់តែតូចយប់កាន់តែជ្រៅ
តាំងពីពេញវង់រហូតអស់ទៅ ពុំមានសល់នៅត្រូវបាត់ខ្លួនឯង។
ឯជនប្រព្រឹត្តឥតកន្លងធម៌ ដ្បិតមិនញាប់ញ័រតាមលាភចាត់ចែង
ដោយស្រឡាញ់ស្អប់វង្វេងខ្លាចក្រែង យសជននោះឯងរមែងផូរផង់ ។
ប្រៀបដូចព្រះចន្ទរាត្រីខាងខ្នើត ភ្លឺកាន់តែឆើតរហូតពេញវង់
ពេញមួយរាត្រីភ្លឺថ្លាត្រចង់ ហៅចន្ទពេញវង់ឬពេញបូណ៌មី ។
ដោយឧបាសក គុយ សុធន
No comments