Header Ads

២៣- ស្អប់តែឈ្មោះ

ដើមដូងពូជដូងដើមខ្នុរពូជខ្នុរ                ពូជមនុស្សចិត្តចោរពូជខ្នុរឥតផ្លែ

ដាំដូងពូជធំក្លាយជាតឹកកែ                    ចង់រៀនធម៌ដែរតែនៅជាប់ជើង។


ពាក្យថាការណ៍ពិតគឺភាពជាក់ស្តែង       ទីណាមានផ្សែងតែងតែមានភ្លើង   


កាលណាដាច់គល់ទើបឈើរលើង          បក្សពួកកើតឡើងទើបមានជម្លោះ។


ទំនាស់ព្រោះឃ្លានបំពានដើរក្តី               បង្កើតពូជភ័យឥតក្តីអនុគ្រោះ


ប្រាថ្នាបុណ្យសក្តិមាសប្រាក់កិត្តិយស      បង្កជម្លោះព្រោះតែតណ្ហា។


ស្អប់ណាស់ឈ្មោះធម៌ពាក្យថាលោភៈ     តែចិត្តស្មោះស្មគ្រ័នៅតែប្រាថ្នា


ឥតដឹងលោភៈថាជាអ្នកណា                  គឺក្តីប្រាថ្នានេះហើយលោភៈ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៤៩)

No comments

Theme images by chuwy. Powered by Blogger.