៧២- ម៉ែអើយម៉ែខ្ញុំម៉ែ-ខំ-រ
ម៉ែអើយម៉ែខ្ញុំកូនទាំងប្រុសស្រី ខំថ្នាក់ថ្នមបី ចិញ្ចឹម ការពា រ
ម៉ែគិតដល់កូនគ្រប់ពេលវេលា ខំទាំងឈឺជា គ្រប់គ្រង គ្រួសា រ
ម៉ែតែងពពោះព្រោះកូនអាស្រ័យ ខំថែយប់ថ្ងៃតមទាំងអាហារ
ម៉ែទ្រាំចាញ់គភ៌លំបាកយ៉ាងណា ខំធ្វើកិច្ចការឥតហ៊ានឈប់ឈរ
ម៉ែចិញ្ចឹមកូនទម្រាំដឹងក្តី ខំថែកូនខ្ចីព្រោះជាឈាមជរ័
ម៉ែឮកូនយំទ្រូងម៉ែញាប់ញ័រ ខំលួងថើបពចិត្តឥតវៀចវេរ
ម៉ែឃើញកូនធំក្រមុំពេញវ័យ ខំគន់រំពៃគិតឥតទំនេរ
ម៉ែខ្លាចកូនស្រីពៅចាញ់បោកគេ ខំថែច្រើនទ្វេលើសនៅកុមារ
ម៉ែសូមអង្វរដល់កូនទាំងឡាយ ខំរៀនមាសម្តាយកុំធ្វើបាតផ្សារ
ម៉ែគិតថាកូនមិនចោលសាលា ខំប្រឹងសិក្សាបញ្ញាបវរ
ម៉ែឃើញកូនស្ងួនចេះឱនសំពះ ខំរៀបចំផ្ទះម៉ែសែនត្រេកអរ
ម៉ែចិញ្ចឹមកូនទោះបី ម៉ែ ក្រ ខំប្រឹងត្រដរដោយព្រហ្មវិហារ
ម៉ែចិញ្ចឹមកូនពីតូច ដល់ធំ ខំប្រឹងអប់រំថែទាំការពារ
ម៉ែរៀបឱ្យកូនមានប្តី ភរិយា ខំចែកទ្រព្យាដីស្រែចម្ការ
ម៉ែដឹងថាកូនធ្វើការ ច្រើនមុខ ខំជួយដាក់ទុករៀបចំអាហារ
ម៉ែចិញ្ចឹមកូនដោយក្តីមេត្តា ខំហត់យ៉ាងណាម៉ែឥតគិតគូរ
ម៉ែចង់ឱ្យកូនរស់មានកេរិ៍ឈ្មោះ ខំសាងកិត្តិយសឱ្យខ្ពស់យឺនយូរ
ម៉ែ ចង់ឱ្យ កូន យកជា គំរូ ខំធ្វើជាគ្រូតស៊ូពុះពារ
ម៉ែទូន្មានកូនឱ្យដឹងរាក់ជ្រៅ ខំប្រាប់ផ្លូវត្រូវទប់ស្កាត់ផ្លូវមារ
ម៉ែតែងប្រាប់កូនឱ្យរួបរួមគ្នា ខំគ្រប់វេលាមុនសូន្យសង្ខារ
ម៉ែអើយម៉ែខ្ញុំលំបាកខ្លាំងណាស់ ខំ រហូតចាស់ចិញ្ចឹមគ្រួសារ
ម៉ែសាងតែល្អ លុះថ្ងៃមរណា ខំស្តារកេរិ៍ឈ្មោះរស់ជាគម្រូ
ដោយឧបាសក គុយ សុធន
( សៀវភៅម៉ែ!!! ទំព័រ៨២)
No comments