៦៨- កូនមាសពន្លក
កូនសម្លាញ់ម្តាយកុំរៀនស្តីជេរ កុំពោលកាច់គេណាមាសកូនអើយ
បើមានសំណួរណាពុំគួរឆ្លើយ ឪកូនប្រាប់ហើយឆ្លើយត្រឹមញញឹម។
បណ្តាំឪកូន ក ខ នាំមុខ ក ជួរក្រោយទុកឱ្យកូនសង្ឃឹម
ម៉ែស្រឡាញ់កូនឥតមានអ្វីផ្ទឹម ពុកកូនសង្ឃឹមតែងជួយរំលឹក។
កកូនមាសស្ងួននួនមាសឪពុក ខ ខានជួបមុខពុកម៉ែសែននឹក
គគិតដល់កូនរាល់ពេលល្ងាចព្រឹក ឃឃើញបាយទឹកនឹកកូនពន់ពេក
ងងុយយប់ជ្រៅទៅដេកពុំលក់ ចចិត្តវីវក់ម្តាយកូនទឹកភ្នែក
ឆឆាប់មកពៅកុំនៅយូរពេក ជ ជួបជជែកម្តាយចង់យល់ភ្រក្ត
ឈឈប់ឆេវឆាវទៅពៅពន្លក ញញាតិរាប់រកញញឹមរាក់ទាក់
ដ ដឹងគុណទោសចេះស្គាល់ជ្រៅរាក់ ឋ ឋិតថេរជាក់ គ្មានអ្នក
អន់អាក់ឌឌឺដៀមដាមនេះ នាំ ឈឺ ចុក ឍ វឌ្ឍនៈ សុខកុំ បី ថ្នាំង ថ្នាក់
ណ ណែនាំ ផ្លូវ ម៉ែ ឪ ទុក ដាក់ តតាមបុណ្យស័ក្តិ កុំស៊ីលួចលាក់
ថ ថែទាំ ខ្លួន នួន មាស ឪ ពុក ទទៅថ្ងៃ មុខ ពុក ម៉ែពឹងអ្នក
ធធនធានមានញាតិហ៊ានពឹងពាក់ ន នាំឱ្យ អ្នក រុង រឿងអនេក
បបើបាត់ មុខ បាត់ ឱ្យ គេ នឹក ផ ផឹកត្រឹម ទឹកស្មារតី ល្អឯក
ពពាក្យពិសពុលនាំឈ្លោះប្រកែក ភភ័យអល់អែកព្រោះតែបែកបាក់
មមិត្តផឹក ស៊ី កុំ សង្ឃឹម ពេក យ យប់ចូលដេកកុំភ្លេចទុកដាក់
រ រៀនរកស៊ីកុំហ៊ាន ហួសប្រាក់ ល លុយជំពាក់តែងនាំ ទឹកភ្នែក
វវ័យសិក្សារៀន ឱ្យជាក់លាក់ សសូមឱ្យអ្នកចេះគិត វែកញែក
ហ ហាត់សូត្រធម៌មុនចូលដំណេក ឡ ឡើងពី ដេកកុំនៅ សំកុក
អអស់ពី ឪ ពៅ ត្រូវ លៃលក កខ យកមក រស់ ជុំ អ្នក ស្រុក
កជួរក្រោយនៅត្រូវចាំពាក្យពុក តទៅថ្ងៃមុខ កាន់តែ លំបាក
ដោយឧបាសក គុយ សុធន
(សៀវភៅកូនមាសឪពុក ទំព័រ ១៤២)
No comments