៣៩- ប្រយ័ត្ន
ជនពោលឥតទៀងត្រង់ ដូចលោកសង្ឃឥតចីវរ
ជនចិត្តឥតមនុស្សធម៌ ដូចនគរពួកបីសាច ។
រស់ជុំនឹងពាលពិត ដូចរស់ជិតសត្វកំណាច
សេពគប់ជនកោងកាច ដូចមមាចឥតស្គាល់ភ្លើង ។
ដើរក្តីអាងមាសប្រាក់ ដូចច្រវាក់ជាប់ដៃជើង
ភ្លេចគុណម៉ែឪយើង ដូចរំលើងឫសមគ្គផល ។
កាន់សីលឥតសង្រួម ដូចផ្ទះខ្ទមភ្លើងឆាបដល់
បដិបត្តិដោយឥតយល់ ដូចផ្លូវថ្នល់ត្រូវជន់លិច។
បុគ្គលឥតយល់គ្នា ដូចភ្នែកជាតែដើរធ្មេច
ប្រើពាក្យជេរប្រទេច ដូចលង់លិចក្នុងភ្នក់ភ្លើង។
ហាស្តីត្រូវប្រយ័ត្ន ពាក្យមួយម៉ាត់របស់យើង
តាមទាន់កុំជាន់ជើង ក្រែងលោភ្លើងឆាបមកវិញ ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦៤)
No comments