៤១- ជីវិតអ្នកផ្សារ
ជីវិតអ្នកក្រុងលង់ក្នុងចំណង់ ប្រឹងប្រែងផ្ចិតផ្ចង់ធ្វើការរកស៊ី
ប្រឹងបង្អួតខ្លួនតាមតួនាទី កម្មករសែងលីក៏អ្នកក្រុងដែរ។
ជាតិកសិករលំអជនបទ ពុះពារនឿយហត់ធ្វើចម្ការស្រែ
ធ្វើបុណ្យឱ្យទានមានសីលផងដែរ ផុតរដូវស្រែទៅវត្តនឹងគេ ។
ជីវិតអ្នកផ្សារហ៊ឺហាវីវក់ ខ្វល់ខ្វាយទិញលក់គ្មានពេលទំនេរ
បុណ្យទានមានខ្លះតែសីលគ្មានទេ ដ្បិតចង់កោរគេពោលពាក្យពុំពិត។
រឿងរ៉ាវមនុស្សសត្វវិបត្តិអួអាប់ កើតហើយតែងស្លាប់ជាច្បាប់ជីវិត
ត្រូវកុំប្រមាទគប្បីរិះគិត យកសីលជាមិត្តនោះពិតប្រសើរ។
អ្នកក្រុងក៏ស្លាប់អ្នកស្រែក៏ស្លាប់ ត្រូវតែប្រញាប់ឆាប់រកផ្លូវដើរ
ប្រយ័ត្នមាសប្រាក់ដាក់បញ្ជាប្រើ វាវាយបណ្តើរសរសើរចំណេញ ។
ដោយឧបាសក គុយ សុធន
No comments