Header Ads

២៥- គ្រោះសាសនា

ជាតិអ្នកនេសាទសង្វាតរកត្រី                 ប្រហាររាល់ថ្ងៃឥតក្តីមេត្តា

ជាតិអ្នកប្រមាញ់ស្រឡាញ់ធ្នូស្នា             សម្លាប់បក្សាឥតញញើតដៃ ។


ជាតិជាអ្នកបួសរស់ក្នុងអារាម                 ប៉ងវៀរចាកកាមតាមព្រះជិនស្រី


សង្វាតសូធ្យរៀនទាំងយប់ទាំងថ្ងៃ           តាមធម៌វិន័យព្រះពុទ្ធសាសនា។


បព្វជិតទាំងឡាយខ្វល់ខ្វាយប្រតិបត្តិ       តាមធម៌បញ្ញត្តនៃព្រះសាស្តា


បរិស័ទទាំងឡាយសប្បាយបូជា              ដោយចិត្តសទ្ធាបូជាឥតស្តាយ។


ព្រះសង្ឃសាវកជាក់ជាស្រែបុណ្យ          ជនសាបពូជមុនបានផលឯនាយ


ពុំព្រួយរីងរាំងពុំខ្លាចជន់សាយ               រីករាយសប្បាយឥតស្តាយស្រណោះ


ប្រសិនបើវត្តអត់មានព្រះសង្ឃ               លោកមានតែស្បង់សង្ឃបាត់បង់អស់


ទាំងធម៌វិន័យបាត់បង់សម្រស់                នោះហៅថាគ្រោះអន្តរាយសាសនា។


ហៃអស់នរៈជនទាំងឡាយអ្ហើយ             ចូរកុំកន្តើយខិតខំសិក្សា


ទាន់ធម៌នៅមានរៀនពិចារណា              ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៥១)

No comments

Theme images by Petrovich9. Powered by Blogger.