២០- ចំណងមេបា
ជីវិតសត្វលោកកើតមកដោយកម្ម រស់ច្រើនខែឆ្នាំចូរចាំទុកនៅ
អប់រំបុត្រភ្ងាកុំឱ្យល្ងង់ខ្លៅ សងគុណម៉ែឪនោះទើបប្រពៃ ។
ចំណងមេបារៀបការកូនចៅ អញ្ជើញញាតិផៅឱ្យពរឱ្យជ័យ
ស៊ីការសប្បាយចាយប្រាក់ចងដៃ ធ្វើការដប់ថ្ងៃចងដៃការមួយ។
ពេលមង្គលការហ៊ឺហាសប្បាយ ស៊ីផឹកក្អាកក្អាយកាយចិត្តឥតព្រួយ
គិតថាបានគ្នាគ្រាន់ជាជំនួយ ភ្លេចគិតថែមមួយព្រួយស្មើខន្ធដប់។
កាយមួយខន្ធប្រាំរងកម្មអនេក កាយពីរទឹកភ្នែកសង្វេគគ្រប់សព្វ
កាយច្រើនរោគច្រើនចម្រើនទុក្ខជាប់ រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវ។
ព្រះធម៌នៅមានម្តេចមិនរៀនស្តាប់ ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវ
មានរូបមានទុក្ខមានខុសមានត្រូវ គួរខំរៀនទៅកុំខុសច្រើនពេក។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៦)
No comments