៩- សម្តីជាអ្វី?
សម្តីជាទ្រព្យប្រើរាប់មិនអស់ តែបើប្រើទាស់ នាំកើតហិង្សា
នាំឱ្យគុំកួនជាប់ក្នុងចិន្តា អាចហ៊ានប្រហារ ប្រាថ្នាធ្វើឃាត។
បើប្រើត្រឹមត្រូវត្រង់តាមព្រះធម៌ នាំជួបផលល្អ បវរឥតឃ្លាត
សម្តីកើតយសរស់មានមិត្តញាតិ សម្តីសរជាតិ មារយាទសរពូជ ។
សម្តីល្អជាពូជធារល្អគាប់ សម្តីឥតភ័ព្វ បង់ទ្រព្យខាតខូច
សម្តីល្អជាពូជធារល្អគាប់ សម្តីឥតភ័ព្វ បង់ទ្រព្យខាតខូច
សម្តីមានន័យល្បីឆ្ងាយរាប់យោជន៍ សម្តីឥតខូច ប្រយោជន៍គង់មាន។
សម្តីគួរគាប់ជាប់ព្រហ្មវិហារ ព្រមដោយសទ្ធា បូជាសីលទាន
សម្តីជាធម៌ ល្អរកផ្ទឹមគ្មាន ប្រាប់ផ្លូវនិព្វាន ធម្មយានបរិយាយ។
ដោយឧបាសក គុយសុធន
( សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៥)
No comments