៤- ចិត្តជាប្រធាន
លោកធម៌ទាំងឡាយចិត្តជាប្រធាន ប្រសើរពុំមានអ្វីធំលើសចិត្ត
ដឹងសុខដឹងទុក្ខមុខគួរអាណិត សម្រេចដោយចិត្តជាអ្នកចាត់ចែង។
បុគ្គលមានចិត្តជ្រះថ្លាល្អហើយ ពុំប្រព្រឹត្តឡើយការនាំចំបែង
ទោះនិយាយស្តីប្រពៃក្រៃលែង គោរពកោតក្រែងធ្វើតែកុសល។
ព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯង ក្តីសុខរមែងតាមជាប់បុគ្គល
ដូចជាស្រមោលអន្ទោលវិលវល់ តាមប្រាណបុគ្គលយ៉ាងដូច្នោះឯង។
យោនរោ រីនរៈជនឯណា មានចិត្តល្អថ្លាប្រាថ្នាចាត់ចែង
ធ្វើបុណ្យឱ្យទានឥតមានចំបែង ក្តីសុខរមែងតាក់តែងជននោះ។
ដោយឧបាសក គុយ សុធន
( សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣០)
No comments