៦៧- ព្រះធម៌ជាស្ពាន
គេងគិតរាល់ថ្ងៃស្រមៃចង់បាន ក្នុងចិត្តគិតស្មានថាបានដូចប៉ង
តែក្តីប្រាថ្នានិងគោលបំណង ជាខ្សែដែលចងសត្វលោកគ្រប់គ្នា។
សូមជនអ្នកអានបានសុខប្រពៃ រួចផុតទុក្ខភ័យចង្រៃនានា
ទ្រព្យពុំប្រសើរស្មើនឹងសទ្ធា រសព្រះធម្មាឈ្នះរសអ្វីៗ ។
សូមកុំកើតជាអ្នកសទ្ធាក្រ ឥតចេះអក្សរឥតធម៌វិន័យ
ជីវិតនៅរស់បាត់អស់ស្មារតី មានទ្រព្យច្រើនក្តីក៏ឥតខ្លឹមសារ។
សូមសាធុជនធ្ងន់ក្នុងទានសីល ជម្រះមន្ទិលចម្រើនមេត្តា
សូមកុំមាក់ងាយព្រះពុទ្ធសាសនា ព្រោះតែដោយសារកំហុសអ្នកកាន់។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ២២០)
No comments