៣៤- ឥតសីល
ក្រហមជិតភ្លឺឮមាត់សុំសីល តែមាត់រអិលចេញពីដំណេក
យប់មិញយល់សប្តិភ្លេចចាក់កន្ទុយលេខ រវល់តែដេកភ្លេចចាក់ខ្ទង់សែ។
ក្រហមជិតភ្លឺឮមាត់សុំសីល ភ្លឺភ្លៀងរអិលអ្នកខិលកុំក្បែរ
ត្រីឡើងច្រើនណាស់នៅតាមភ្លឺស្រែ ខ្ញុំពុំហ៊ានក្បែរគ្រាន់តែប្រើគេ។
ក្រហមជិតភ្លឺឮមាត់សុំសីល កុំមាត់រអិលតាមតៀមកាហ្វេ
ពេលពេញមួយព្រឹករលឹកដើមគេ គ្មានពេលទំនេររៀនទេធម៌អាថ។
ថ្ងៃសីលម្សិលមិញឃើញចេញពីវត្ត ពោលថានឿយហត់មាត់ធុំសុរា
រឿងនេះគួរស្លុតស្រយុតចិន្តា យកម្កុដទេវតាពាក់ទៅអវីចី។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៩)
No comments