Header Ads

២៦- កុសលត្រូវឆេះដោយភ្លើងលោភៈ

មុខមាត់ស្រស់បស់ព្រោះបានជួបជុំ         រងទុក្ខប៉ុនភ្នំយំព្រោះព្រាត់ប្រាស

យប់មានដួងខែព្រោះមេឃស្រឡះ          លោភលន់ឥតខ្មាសព្រោះប្រាថ្នាធំ។

សទៅជាខ្មៅ ព្រោះលុយដៅចុះ              ត្រូវទៅជាខុសព្រោះតែគំនុំ

 ដំបៅមិនសះព្រោះខ្ទុះវាកុំ                     ដើមឈើរលំព្រោះដាច់ឫសគល់ ។

ក្នុងផ្ទះងងឹតព្រោះបិទបង្អួច                   ចោរហ៊ានចូលលួចព្រោះកម្មឱ្យផល

អាក្រក់ថាល្អព្រោះតែមិនយល់               វង្វេងវិលវល់ព្រោះអវិជ្ជា។

តម្កើងឫកខ្ពស់ព្រោះតែភ្លេចខ្លួន              ផ្តើមរឿងគុំកួនព្រោះតែឥស្សា

កើតជាជម្លោះព្រោះឥតមេត្តា                 ហ៊ានពោលមុសាព្រោះតែចង់ឈ្នះ។

បាត់បង់ខន្តីព្រោះតែហិង្សា                    បាត់បង់ធម៌អាថបុណ្យត្រូវវិនាស

ដើមត្នោតដាច់ក ព្រោះតែរន្ទះ                បូជាសំពះព្រោះតែជ្រះថ្លា។

គុណធម៌ធ្លាក់ទាបព្រោះលាភទាញចុះ    សីលដាច់ធ្លាយសុសព្រោះតែតណ្ហា

លោភៈនាំចង់បាត់បង់បញ្ញា                   ទោះរៀនធម៌អាថក៏ពុំងាយចេះ។

មានតិចខ្វះតិចព្រោះលោភឥតកើន        មានច្រើនខ្វះច្រើនព្រោះកើនកិលេស

ចាប់ផ្តើមសន្សំព្រោះលាភបញ្ចោះ           កុសលត្រូវឆេះព្រោះភ្លើងលោភៈ។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ២៥២)

No comments

Theme images by chuwy. Powered by Blogger.