១៧- កុំភ្លេចគ្រូ
កុំយកឈើពុកមកធ្វើជណ្តើរ កុំធ្វើដំណើរដោយឥតគោលដៅ
គម្ពីរនៅមានកុំចោលសំណៅ ក្រែងខុសគោលដៅវង្វេងក្នុងព្រៃ។
ផ្លូវនៅមានស្នាមគួរតាមប្រព្រឹត្ត កាន់ធម៌សុចរិតនោះទើបប្រពៃ
រឿងតូចរឿងធំផ្តុំជារឿងថ្មី រឿងចាស់មានន័យគប្បីរក្សា។
កុំដើរលាក់ដានដូចសណ្ឋានចោរ ផ្លូវអមោហោគួរតែយាត្រា
កុំដើរភ្លេចខ្លួនពួនលើកអាត្មា ចេះពីតម្រាថារៀនឥតគ្រូ ។
ដោយឧបាសក គុយ សុធន
( សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៣)
No comments