២- អន្លង់កាម
ព្រះសង្ឃសាវកអង្គឯណា លុះបានបញ្ញាដ៏ប្រពៃ
ឆ្លងអន្លង់កាមដោយជោគជ័យ លែងញាប់ញរអ្វីនឹងសុខទុក្ខ។
ព្រោះបានដល់នូវការអស់ទៅ មោហៈកម្លៅដែលជាគុក
តែងឃុំឃាំងជនឥតរើសមុខ អ្នកដែលស្វែងសុខក្នុងកាមគុណ។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២២៨)
No comments