៦២- តុលាការកម្ម
កំណាញ់រិះប្រិតដ្បិតចង់មាន ធ្វើបាបបំពានឃ្លានចង់ល្អ
ប្រព្រឹត្តអាក្រក់ដ្បិតខ្លាចក្រ រស់ឥតសីលធម៌ចិត្តអប្រីយ៍។
អ្នកក្រធ្វើចោរលួចព្រោះឃ្លាន ចុះចោរអ្នកមានលួចព្រោះអ្វី
មានពិសដូចពស់រស់នាំភ័យ ស្លាប់ទៅអវីចីព្រោះតណ្ហា។
កម្មអ្នកកាត់ក្តីរឿងសត្វលោក ឥតស៊ីសំណូកឥតមុសា
កាត់យុត្តិធម៌តាមហេតុការណ៍ ប្រព្រឹត្តយ៉ាងណាបានយ៉ាងនោះ។
កុំសាងទុច្ចរិតដ្បិតចង់ឆ្អែត កុំធ្វើជាប្រេតខ្លួនជាមនុស្ស
កុំចង់សោយតែឈាមនិងខ្ទុះ បើពិតជាមនុស្សត្រូវមានសីល។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ១១៥)
No comments