Header Ads

៨០- គោរពព្រះធម៌

សទ្ទហានោអរហតំធម្មំ និព្វានបត្តិយា    សុស្សូសំលភតេបញ្ញំអប្បមត្តោ វិចក្ខណោ។

អ្នកដែលជឿធម៌ព្រះអរហន្តហើយ          ធម៌នាំដល់ត្រើយគឺព្រះនិព្វាន

ទាំងមិនប្រមាទឱ្យខាតសីលទាន            ធ្វើអ្វីក៏មានការពិចារណា។

ជាអ្នកស្តាប់ធម៌គោរពដោយល្អ              មិនធ្វើមាត់ក មិនពោលចរចា

មិនធ្វើរំខានពេលស្តាប់ទេសនា               តែងបានបញ្ញាភ្លឺថ្លាដោយពិត។

សូមពុទ្ធបរិស័ទអ្នកស្កាត់រកធម៌              ប្រុងស្តាប់ដោយល្អយកជាគំនិត

 ទុកជាមេរៀនសម្រាប់ជីវិត                     កុំឱ្យងងឹតរហូតមរណា។

ដោយឧបាសក គុយសុធន


(សៀវភៅសុខចិត្ត និងគុណភាពនៃជីវិតទំព័រ ១៣៤)

No comments

Theme images by chuwy. Powered by Blogger.