Header Ads

​ការ​ចរចា​ Brexit មាន​ការ​រីកចម្រើន​តិចតួច


បារាំងៈ លោក Michel Barnier អ្នក​ចរចា Brexit របស់​សហភាព​អឺរ៉ុប (EU) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​ការ​ចរចា​ពី Brexit មិន​បាន​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​គ្រប់គ្រាន់​ក្នុង​ការ​ដោះ​សោ​ដំណាក់កាល​បន្ទាប់​នោះ​ទេ ខណៈ​សមាជិក​សភា​អឺរ៉ុប​ (MEP) បាន​រៀបចំ​ការ​បោះឆ្នោត​លើ​ញត្តិ​រិះគន់​ចក្រភព​អង់គ្លេស​។

ថ្លែង​ទៅ​កាន់​សភា​អឺរ៉ុប​នៅ​​ទីក្រុង Strasbourg ប្រទេស​បារាំង​លោក Barnier ឲ្យ​ដឹង​ថា​៖ «​ការ​ខ្វែង​គំនិត​គ្នា​យ៉ាងខ្លាំង​» នៅ​តែ​មាន​លើ​ការ​ទូទាត់​ប្រាក់​នៃ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស សិទ្ធិ​របស់​ពលរដ្ឋ EU ដែល​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​ជោគ​វាសនា​របស់​អៀរឡង់​ខាង​ជើង​។

ទន្ទឹម​នឹង​នេះ MEP បាន​យក​ឱកាស​ក្នុង​ការ​រិះគន់​លើ​គណបក្ស​អភិរក្ស​របស់​លោកស្រី​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស Theresa May ដែល​នឹង​ធ្វើ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​អំពី​ការ​ខ្វែង​គំនិត​យ៉ាង​ខ្លាំង​របស់​ខ្លួន​ដោយសារ Brexit​។

លោក Barnier អតីត​រដ្ឋមន្ដ្រី​របស់​ប្រទេស​បារាំង​ហើយ​ជា​ស្នងការ​អឺរ៉ុប​បាន​ប្រាប់​ MEP ​ថា​៖ «​ថ្ងៃ​នេះ​យើង​មិន​ទាន់​សម្រេច​បាន​ភាព​រីកចម្រើន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​ការ​ចាប់ផ្ដើម​ដោយ​មាន​ទំនុក​ចិត្ត​ពេញលេញ​លើ​ដំណាក់កាល​ទី​ ២ ​នៃ​ការ​ចរចា​នេះ​»​។

លោក​ថ្លែង​ដោយ​សំដៅ​ទៅ​ដល់​ប្រទេស​ជា​សមាជិក​របស់ EU ទាំង​ ២៧ ​ដែល​នៅ​សល់​ថា​៖ «​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​​យ៉ាង​ខ្លាំង ជាពិសេស​លើ​ការ​ទូទាត់​ហិរញ្ញវត្ថុ​។ យើង​នឹង​មិន​យល់​ព្រម​ក្នុង​ការ​ទូទាត់​នៅ​ក្នុង​ចំនួន​ ២៧ ​ប្រទេស​អ្វី​ដែល​ត្រូវ​បាន​សម្រេច​គឺ ២៨​ ​ប្រទេស​»​។

ក្រុម​មេដឹកនាំ​របស់​សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្ត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា ថា​​តើ​មាន​ភាព​គ្រប់គ្រាន់​ត្រូវ​បាន​យល់ព្រម​លើ​ការ​ចាកចេញ​ដែរ​ឬ​ទេ​? ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments

Theme images by Petrovich9. Powered by Blogger.