២១- សង្ខារមិនទៀង
លំហអាកាសស្រឡះបវរ ជាទីត្រាច់ចរនៃសត្វបក្សី
រុក្ខជាតិព្រៃភ្នំមនោរម្យប្រពៃ ជាទីត្រាច់នៃម្រឹគីម្រឹគា។
ទន្លេជលសាមហាសាគរ ជាទីត្រាច់ចរមច្ឆានានា
សង្ខារតាក់តែងក្មេងចាស់ជរា ជាទីលីលានៃការមិនទៀង ។
កាយមួយខន្ធប្រាំចូរចាំប្រុងស្តាប់ ដកខន្ធមួយស្លាប់នៅតែរូបរាង
គល់ឈើធ្វើអុសនោះគ្រាន់បើជាង គួរខ្ពើមគួររាងគួរវាងរកធម៌ ។
កុំអាងមានទ្រព្យជាប់ដោយយសស័ក្តិ សេចក្តីមរណៈឥតយល់ខ្មៅស
អ្នកសាងកុសលទើបជួបផលល្អ អ្នកសេពគប់ធម៌មិនសូវតក់ស្លុត។
ដោយឧបាសក គុយ សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៧)
No comments