ហេតុអ្វីបានជាអ្នកគួរវិនិយោគលើការជួញដូររូបិយប័ណ្ណអន្តរជាតិ? Why Trade Forex?
មុននឹងឈានដល់ការបកស្រាយនូវសំណួរខាងលើ អ្នកគប្បីយល់នូវពាក្យ “ឧបករណ៍និស្សន្ទ”
ជាមុនសិន។
“ឧបករណ៍និស្សន្ទ” សំដៅទៅលើឧបករណ៍ដែលមានតម្លៃប្រែប្រួលនៅពេលអនាគត។
ដូច្នេះ ការជួញដូរឧបករណ៍និស្សន្ទសំដៅទៅលើការជួញដូរទៅលើឧបករណ៍ដែលនឹងមានតម្លៃប្រែប្រួលនៅពេលអនាគត
ដោយអាស្រ័យលើកិច្ចសន្យានៃការជួញដូរសម្រាប់តម្លៃនៃទំនិញជាក់លាក់មួយចំនួនមានដូចជា៖
មាស(Gold) ត្បូងមានតម្លៃ រូបិយប័ណ្ណអន្តរជាតិ(Currency) ប្រេងសាំង(Oil) និងទំនិញកសិកម្មសំខាន់មួយចំនួនទៀត
។ល។
ការជួញដូរនេះគឺផ្តល់ឱកាសដល់អ្នកទិញឬលក់ផលិតផលទាំងនោះដោយប្រឈមនឹងភាពប្រថុយប្រថាននៃបម្រែបម្រួលតម្លៃអនាគតរបស់ឧបករណ៍ទាំងនោះ។
ដោយឡែក ចំពោះ Forex វាគឺជាចំណែកនៃឧបករណ៍ជួញដូរទាំងនោះដែលផ្តោតចំពោះតែរូបិយប័ណ្ណនានាតែប៉ុនណោះ។
សព្វថ្ងៃការជួញដូរឧបករណ៍និស្សន្ទនៅលើពិភពលោកមានការកើនឡើងជាលំដាប់ដែលមានទំហំនៃការជួញដូរសរុបប្រហែល៥ពាន់
ពាន់ លាន ដុល្លារអាមេរិក($5,000,000,000,000)ក្នុងមួយថ្ងៃ
ដែលក្នុងនោះមានភាគីជាច្រើនបានចូលរួមជួញដូរក្នុងទីផ្សារមួយនេះ រួមមាន៖
ធនាគារ អ្នកវិយោគរយៈពេលវែង-ខ្លី ក្រុមហ៊ុនសាជីវកម្ម
អ្នកឆ្មក់ឱកាស(Speculators) រួមទាំងអ្នកធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួនដោយប្រើប្រាស់ដើមទុនបន្តិចបន្តួចជាច្រើនទៀត។
តែទោះជាមានអ្នករួមចំណែកក្នុងប្រតិបត្តិការទីផ្សារច្រើនយ៉ាងណាក្តី
រឿងដែលសំខាន់សម្រាប់អ្នកដែលមិនអាចខ្វះបាននោះគឺទំនុកចិត្តចំពោះទីផ្សារមួយនេះ។
អ្នកគប្បីរកឱ្យឃើញថាតើទីផ្សារមួយនេះជាទីផ្សារពិភពលោកពិតឬយ៉ាងណា? តើវាគួរឱ្យជឿជាក់ក្នុងកម្រិតប៉ុណ្ណា?
តើអ្នកនឹងអាចទាញផលប្រយោជន៍ពីវាបានមែនឬយ៉ាងណា? រួមទាំងសំណួរនានាជាច្រើនទៀតដែលអ្នកត្រូវចោទសួរខ្លួនឯង
និងស្វែងរកចម្លើយទាំងឡាយនៃសំណួរទាំងនោះតាមមធ្យោបាយនានា
ដើម្បីផ្តល់ហេតុផលសម្រាប់សំណួរដ៏សំខាន់បំផុតមួយគឺ “តើអ្នកគួររួមចំណែកក្លាយជាដៃគូរជួញដូរនៅក្នុងទីផ្សារឧបករណ៍និស្សន្ទ(Derivative
Exchange) ឬ ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) នេះឬយ៉ាងណា?
ទាំងនេះជាមូលហេតុដែលខ្ញុំវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ
៖
- ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)ជាទីផ្សារចាំបាច់មួយដែលធនាគារកណ្តាល
និងធនាគារទាំងឡាយប្រើប្រាស់ដើម្បីរក្សាលំនឹងសមតុល្យសាច់ប្រាក់របស់ខ្លួននៅពេលដែលមានបម្រែបម្រួលតម្រូវការនិងការផ្គត់ផ្គង់នៅក្នុងទីផ្សារ
ឬដើម្បីរក្សាលំនឹងនៃតម្លៃរូបិយប័ណ្ណរបស់ប្រទេសមួយនៅពេលដែលមានបម្រែបម្រួលនូវអតិផរណា
ឬបរិតផរណា ។ល។
ហេតុនេះវាជាទីផ្សារពិតប្រាកដមួយដែលពិភពលោកមិនអាចខ្វះបាន
- ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) តែងមានការប្រែប្រួលជានិច្ចស្ទើតែ២៤ម៉ោងក្នុងមួយថ្ងៃ
និង៥ថ្ងៃក្នុងមួយសប្តាហ៍ ដែលបម្រែបម្រួលនេះនឹងផ្តល់លទ្ធភាពដល់អ្នកក្នុងការកេងយកផលចំពេញពីទីផ្សារក្នុងពេលណាដែលសក្តិសមសម្រាប់អ្នក
- ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) ផ្តល់ភាពងាយស្រួលសម្រាប់អ្នកដោយអាចធ្វើការជួញដូរពីទីណាក៏បាននៅទូទាំងពិភពលោក
ដោយគ្រាន់តែប្រើប្រាស់Internet,
ឧបករណ៍ដែលអាចតម្លើងនូវកម្មវិធីជួញដូររូបិយប័ណ្ណ
និងកម្មវិធីជួញដូររូបិយប័ណ្ណផ្សេងៗ ដើម្បីបញ្ជាប្រតិបត្តិការរបស់អ្នកបានយ៉ាងងាយ
- ផ្តល់មេគុណ(Leverage)ទៅលើដើមទុនរបស់អ្នក
ដែលផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ដើមទុនតិច តែអាចចំណេញច្រើន (Leverage កាន់តែធំនឹងមានលទ្ធភាពផ្តល់នូវផលចំណេញច្រើន
តែក៏ធ្វើឱ្យអ្នកប្រឈមនូវហានិភ័យកាន់តែខ្លាំងផងដែរ)
- បញ្ជាប្រតិបត្តិការទិញ-លក់ នឹងបើកឬបិទប្រតិបតិ្តការភ្លាមៗអាស្រ័យលើការបញ្ជា
ឬការកំណត់របស់អ្នក
- មានកម្មវិធីប្រើប្រាស់ដើម្បីវិភាគទីផ្សារមុននឹងបើកប្រតិបត្តិការទិញ-លក់(វិភាគដោយប្រើបច្ចេកទេសវាស់វែង(Technical Analysis) ឬអាស្រ័យលើទិន្នន័យសេដ្ឋកិច្ច)
ងាយស្រួលក្នុងការជួញដូរ
និងអាចដឹងនូវកម្រិតនៃហានិភ័យដែលអ្នកកំពុងប្រឈម
- អ្នកអាចកំណត់នូវទំហំនៃហានិភ័យដែលអ្នកហ៊ានប្រឈមសម្រាប់ប្រតិបត្តិការទាំងឡាយដែលអ្នកធ្វើការជួញដូរក្នុងទីផ្សារតាមរយៈការកំណត់នូវការខាតបង់(Stop Loss) ឬបញ្ជាកំពុងរង់ចាំ (Pending Order: Sell Stop, Buy Stop)
- មានសូចនាករណ៍(Indicators)ដែលគួរឱ្យទុកចិត្តជាច្រើនដែលអ្នកអាចប្រើប្រាស់បានដើម្បីវាស់វែងទីផ្សារមុននឹងបើកប្រតិបត្តិការជួញដូរ
- មានឯកសារជាច្រើនដែលអ្នកអាចសិក្សាបង្កើនចំណេះដឹង
និងទំនុកចិត្តលើការជួញដូរ
- មានគណនីសាកល្បង(Demo
Account) ដែលផ្តល់លទ្ធភាពឱ្យអ្នកអាចសាកល្បងនូវយុទ្ធសាស្ត្ររបស់អ្នកក្នុងការកេងយកផលចំណេញពីទីផ្សារ
ហើយអ្នកអាចស្វែងរកចំណុចខ្លាំង ចំណុចខ្សោយនៃយុទ្ធសាស្ត្ររបស់ខ្លួន
និងពង្រឹងនូវប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់ខ្លួនជានិច្ចដោយឥតកាលកំណត់
- ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)នឹងផ្តល់លទ្ធភាពឱ្យអ្នកជួញដូរដោយប្រើប្រាស់នូវថ្លៃដើមនៃប្រតិបត្តិការតិចតួច
តាមរយៈគំលាតថ្លៃទិញ-លក់(Spread) ហើយគំលាតថ្លៃនេះទៀតសោតស្ថិតក្នុងលក្ខណៈប្រកួតប្រជែង (Competitive Spread) ពីឈ្មួញកណ្តាល
ដូច្នេះអ្នកអាចមានជម្រើសច្រើន។
- ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)នឹងផ្តល់លទ្ធភាពឱ្យអ្នកជួញដូរដោយប្រើប្រាស់នូវកម្មវិធីជួញដូរដោយស្វ័យប្រវត្តិ(Expert Advisor or Robot Trading)
- នឹងផ្តល់លទ្ធភាពឱ្យអ្នកជួញដូរដោយចម្លងនូវប្រតិបត្តិការរបស់នរណាម្នាក់ដែលផ្តល់លទ្ធភាពចំណេញដល់អ្នក
តាមរយៈមធ្យោបាយផ្សេងៗដូចជា៖Copy
Trade, MAM, PAMM, Mirror Trade ...
- ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex)នឹងផ្តល់លទ្ធភាពឱ្យអ្នកអាចដក-ដាក់ប្រាក់
ឬបំឡែងជាសាច់ប្រាក់យ៉ាងឆាប់រហ័ស (Most
Liquidity) តាមរយៈមធ្យោបាយជាច្រើនដែលអ្នកអាចជ្រើសរើសបាន
- រួមទាំងហេតុផលនានាមួយចំនួនទៀតដែលមិនបានរៀបរាប់...
ជាចុងក្រោយខ្ញុំបាទសូមរំឭកជាថ្មីម្តងទៀតដើម្បីជាយោបល់សម្រាប់អ្នកក្នុងការសម្រេចចិត្ត
មុននឹងឈានជើងចូលក្នុងវិស័យនេះ សូមអ្នកតាំងជាសំណួរសម្រាប់ខ្លួនអ្នក
និងព្យាយាមរកចម្លើយសម្រាប់សំណួរទាំងឡាយដែលអ្នកចោទឡើង
ដើម្បីផ្តល់ហេតុផលឱ្យអ្នកឈានជើងចូលក្នុងវិស័យForex Trading នេះ ឬយ៉ាងណា? ហើយបើអ្នកបានឈានជើងចូលហើយសូមធ្វើឱ្យជោគតាមជំហានដែលអ្នកបានរៀបចំ។
ខ្ញុំសង្ឃឹមថាអ្នកនឹងអាចឃើញដូចនូវអ្វីដែលខ្ញុំបានឃើញ
ហើយយើងនឹងដើរជាមួយគ្នាទៅកាន់គោលដៅរួមនៃសេរីភាពហិរញ្ញវត្ថុក្នុងពេលខាងមុខ។
បញ្ជាក់ៈ ការបកស្រាយទាំងឡាយខាងលើនេះ
ជាការបកស្រាយដោយយោងទៅលើការយល់ដឹង និងបទពិសោធន៍របស់ខ្ញុំបាទ។
ខ្ញុំបាទក៏សូមអធ្យាស្រ័យនូវរាល់កំហុសឆ្គងទាំងឡាយដែលកើតឡើងដោយអចេតនា។
សូមអរគុណ៕
Blackwell Global គឺជាក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex
Broker)ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ក្នុងប្រទេសនានាជុំវិញពិភពលោក។
សព្វថ្ងៃនេះ Blackwell Global បានពង្រីកនូវការផ្តល់សេវាកម្មរបស់ខ្លួនមកដល់ប្រទេសកម្ពុជា
ដោយទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការមួលបត្រកម្ពុជា(SECC)ដែលមានលេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ.
សម្រាប់ប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ Blackwell
Global ផ្តល់ជូនលោកអ្នកនូវលក្ខខ័ណ្ឌល្អប្រសើរក្នុងប្រតិបត្តិការជួញដូរលើឧបករណ៍និស្សន្ទ(Derivative Product)។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ៈ
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com
No comments