Header Ads

XAUUSD(Gold) សម្រាប់ថ្ងៃ​ទី ០៥ កញ្ញា ២០១៧

         សម្រាប់មាស (XAUUSD or Gold) ក្នុង​ថ្ងៃ​នេះ​ អាចនឹង​ចុះ​បន្តិច​ និង​បន្តឡើង​ទៅ​កាន់​ចំណុច​ខ្លាំង​ទី​មួយ(R1 = 1345.54) ឬ​ចំណុច​ខ្លាំង​ទី​ពីរ​(R2 = 1353.10)។ 

        ថ្វី​ត្បិត​តែមាស​មាន​ទំនោរ​ឡើងសម្រាប់ថ្ងៃ​នេះ​យ៉ាង​ដូច្នេះ​ក្តី ក៏បន្តែ​លោកអ្នក​មិន​គួរ​ធ្វើ​ការ​ទិញ​ឡើង​ក្នុង​តំបន់នេះ​ឡើយ​ ព្រោះ​សម្រាប់មាស នៅពេល​ដែល​ឡើង​ដល់ទីតាំង​ R1 or R2 នេះ​ហើយ វាអាច​នឹង​មាន​លទ្ធ​ភាព​ចុះ​មក​វិញ​យ៉ាង​គំហុក។ ហេតុនេះ លោក​អ្នក​គប្បី​ត្រៀមខ្លួន​រង់ចាំ​នៅ​តម្លៃ​ ១៣៤៥.៥៤ ឬ ១៣៥៣.១០ ដើម្បី​បើក​ប្រតិ​បត្តិ​ការ​លក់​វិញ​ទើប​ជាការ​ប្រសើរ​។ 
      យ៉ាង​ណាម៉ិញ​ លោក​អ្នក​ត្រូវ​តែ​ប្រើ​ Stop Loss ឬ Pending Order ក្នុង​តម្លៃ​ណាមួយ​ជាចាំ​បាច់។ តាម​យោបល់ខ្ញុំ លោក​អ្នក​គួរ​ប្រើ​ Stop Loss ឬ Pending Order នៅ​តម្លៃ​ ១៣៥៦.៣៥ ។​
  • ប្រភេទនៃការជួញដូរៈ លក់ចុះក្រោម
  • តំបន់ដែលត្រូវ​ចូលទីផ្សារៈ នៅចន្លោះ ១៣៤៥.៥៤ ទៅ ១៣៥៣.១០
  • ចំណុច​ដែលត្រូវ​កំណត់នូវ​ការខាតបង់: Stop Loss = ១៣៥៦.៣៥
  • គោលដៅកំណត់ផលចំណេញៈ   គោលដៅទី១ អាច​ក្នុងតម្លៃ ១៣០៥.២២ និងគោលដៅទី២ អាច​ក្នុងតម្លៃ ១២៧៥.៨៤។


ដោយៈ វ៉ាយ សុជាតិ

Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Forex Trading)។ 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com

No comments

Theme images by Petrovich9. Powered by Blogger.