Header Ads

ពាក្យ​គន្លឹះសម្រាប់អ្នកសិក្សាForex



Forex អាចចាត់ទុកថា​មិនមែន​ជាវិស័យ​មួយដែល​ថ្មីសម្រាប់សាកលលោកនោះឡើយ តែ​ប្រាកដណាស់វា​គឺជាវិស័យ​មួយដ៏ថ្មី​ស្រឡាងសម្រាប់​អ្នកទាំងឡាយណាដែល​ទើបតែដឹង​ និងចង់សិក្សាស្វែង​យល់​ពីវា។​ ជាការពិតណាស់​ ប្រសិន​បើ​យើង​ចង់​យល់ពីអ្វីមួយ​ឱ្យបាន​លឿន និងច្បាស់លាស់ ជំហានដំបូង​យើង​ចាំ​បាច់​ត្រូវ​ដឹង ត្រូវស្គាល់ និង​ត្រូវ​ចង​ចាំ​នូវ​ភាសាដែល​គេនឹង​ប្រើនៅ​ក្នុង​ផ្នែក​ដែល​យើង​មាន​បំណង​នឹង​សិក្សានោះជាមុនសិន។ ដរាបណា​ដែលយើង​ស្គាល់ពីភាសាដែល​យើង​ត្រូវ​ប្រើ​បាន​ច្រើន​ប៉ុនណា យើង​នឹង​ទាញប្រយោជន៍​បាន​កាន់តែ​ច្រើន​ទៅតាម​នោះដែរ​។ យ៉ាង​ណាម៉ិញ នៅទី​នេះ​ក៏ដូច​គ្នា​ បើ​អ្នក​ចង់​យល់ និង​ចង់​ទាញ​ប្រយោជន៍​ពី​វិស័យ​Forex ជា​បឋម​ អ្នក​ត្រូវ​តោង​យល់​ពី​ភាសាទាំង​ឡាយ​នៅ​ក្នុង​វិស័យ​នេះ​ជាមុនសិន​។ 
ខាងក្រោម​នេះ​គឺជា​ពាក្យ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ស្គាល់និងចងចាំ៖ 
  • Lot : គឺជា​ខ្នាត​ដែល​ប្រើសម្រាប់​កំណត់​ទំហំនៃការជួញដូរដែលទាបបំផុត​គឺ ០.០១Lot (Standard Lot, Micro Lot)​ ដែល​វា​នឹង​មានទំនាក់ទំនង​ទៅ​នឹង​ Margin និង​ Contract Size ដោយអាស្រ័យ​លើ​ Leverage។ 
  • Contract Size: ជាទំហំនៃកិច្ចសន្យា​ក្នុង​ការ​ជួញដូរ។ វា​អាច​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​ប្រភេទនៃ​ឧបករណ៍ជួញដូរ(Currency, Commodity, Oil...)ជាដើម។ ជាទូទៅសម្រាប់ Currency ប្រសិន​បើ​អ្នក​ជួញដូរ​ក្នុង​ទំហំ១Lot មាន​ន័យ​ថា​អ្នក​ប្រើដើមទុនស្មើរនឹង១០០,០០០ឯកតា នៃ​រូបិយបណ្ណគោល (Base Currency) ចូលក្នុង​ទីផ្សារ ​ដើម្បី​រំពឹង​ផល​ចំណេញ។ 
  • Spread: គឺជា​គម្លាតតម្លៃលៃ​នៃ​ការ​ទិញ-លក់ (Ask Price - Bid Price) ហើយ​ធនាគារ​ ឬឈ្មួញ​កណ្តាល នឹង​ទទួល​បាន​ផល​ចំណេញ​ពី​គម្លាត​ថ្លៃនេះឯង​
  • Commission: ជា​កម្រៃជើង​សារបន្ថែមទៀត ​ដែល​អាច​វាអាច​នឹង​ខុស​គ្នា​អាស្រ័យ​លើ​ល័ក្ខខណ្ឌ​របស់​ឈ្មួញកណ្តាល​(Brokers) ដែល​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​
  • Swap: ជាចំណាយ​បន្ថែម​ដែល​អ្នក​ត្រូវ​បង់ ឬទទួលបានមកវិញ​ទៅលើ​ប្រតិបតិ្តការទាំង​ឡាយ​ដែល​ពុំទាន់​បាន​បញ្ចប់​ក្នុង​ថ្ងៃ​ដែល​អ្នកបាន​បើក​ប្រតិបត្តិការ​ទិញឬលក់ ដោយ​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ប្រតិបត្តិការ​របស់​អ្នក​      ហើយ​អ្នក​នឹង​ត្រូវ​បង់ ឬទទួល​បាន​ ​ជារៀងរាល់ថ្ងៃ​សម្រាប់​រាល់ប្រតិបតិ្តការទាំងឡាយ​ណាដែល​អ្នក​មិនទាន់​បាន​បញ្ចប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​អ្នក​បាន​បើក​ប្រតិបត្តិការ​ទិញឬលក់​នោះ។ 
  • Pending Order: ជា​បញ្ជាកំពុង​រង់ចាំ ដែលប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ក្នុងករណី​អ្នក​មិនបាន​តាមដាន​ទីផ្សារ​ជាប់លាប់ ឬតម្លៃ​បច្ចុប្បន្ន​មិន​មែន​ជាទី​តាំង​ដែល​អ្នក​ត្រូវ​បើក​ប្រតិបត្តិការ​ទិញឬលក់។ ម៉្យាងវិញ​ទៀត វា​ក៏​អាច​ប្រើប្រាស់​ដើម្បី​ការ​ពារ​ហានិភ័យ​សម្រាប់​គណនី​របស់​អ្នក​បាន​មួយ​ចំណែក​ផង​ដែរ​។ ក្នុង​ Pending Order វា​មាន​ជម្រើស ៤ដែល​អ្នក​អាច​ប្រើប្រាស់​បាន​តាម​តម្រូវ​ការ​ និង​តាម​កាលៈទេសៈ។ ជម្រើសទាំង​៤​នោះ​មាន​ដូច​ជា៖ Sell Limit, Buy Limit, Sell Stop and Buy Stop
  • Sell Limit: កំណត់​ការលក់។      ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​លក់ដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្ន​ឡើង​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់​។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងលើ​តម្លៃ​បច្ចុប្បន្ន(Current Price) ដោយរំពឹង​ថា នៅពេល​ដែល​តម្លៃ​បច្ចុប្បន្នឡើង​ដល់​តម្លៃ​ដែល​អ្នក​បាន​កំណត់​ការលក់ វានឹង​ធ្លាក់តម្លៃ​ទាប​ជាងមុន​ជាបន្តបន្ទាប់
  • Buy Limit: កំណត់ការទិញ។ ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​ទិញដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្នចុះ​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងក្រោមតម្លៃ​បច្ចុប្បន្ន(Current Price) ដោយរំពឹង​ថា នៅពេល​ដែល​តម្លៃ​បច្ចុប្បន្នចុះ​ដល់​តម្លៃ​ដែល​អ្នក​បាន​កំណត់​ការទិញ វានឹងកើនតម្លៃខ្ពស់​ជាងមុន​ជាបន្តបន្ទាប់
  • Sell Stop: ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​លក់ដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្នចុះ​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងក្រោមតម្លៃ​បច្ចុប្បន្ន(Current Price) ដោយរំពឹង​ថា នៅពេល​ដែល​តម្លៃ​បច្ចុប្បន្នចុះ​ដល់​តម្លៃ​ដែល​អ្នក​បាន​កំណត់​ការលក់ វានឹងបន្ត​ធ្លាក់តម្លៃ​ទាប​ជាងមុន​ជាបន្តបន្ទាប់
  • Buy Stop:  ប្រើដើម្បី​កំណត់ទីតាំង​នៃតម្លៃ​ដែល​នឹង​បើកប្រតិបត្តិ​ការ​ទិញដោយ​ស្វ័យ​ប្រវត្តិនៅពេល​ដែល​តម្លៃបច្ចុប្បន្នឡើង​​ដល់ទីតាំង​ដែល​អ្នក​បាន​កំណត់។ អ្នក​ត្រូវ​ប្រើ​វា​នៅខាងលើតម្លៃ​បច្ចុប្បន្ន(Current Price) ដោយរំពឹង​ថា នៅពេល​ដែល​តម្លៃ​បច្ចុប្បន្នឡើង​ដល់​តម្លៃ​ដែល​អ្នក​បាន​កំណត់​ការទិញ វានឹងកើនតម្លៃខ្ពស់​ជាងមុន​ជាបន្តបន្ទាប់
  • Market Execution: ជា​ជម្រើសដែល​ប្រើដើម្បីផ្គូរផ្គងទៅកាន់ទីផ្សារភ្លាមៗក្នុងតម្លៃបច្ចុប្បន្នដោយ​យោង​ទៅ​លើតារាងតម្លៃនៃការបញ្ជារទិញ-លក់ (Bid Price-Ask Price)
  • Bid Price: ជាតម្លៃ​ខ្ពស់បំផុត​ដែល​អ្នក​ទិញ​ហ៊ានទិញ ឬជាតម្លៃ​ដែល​អ្នក​លក់​នឹង​ទទួល​បាន​ ដែល​ជាទូទៅ Bid Price តែ​ងនៅ​ទាប​ជាង​ Ask Price ជានិច្ច​
  • Ask Price: ជាតម្លៃទាប​បំផុតដែល​អ្នក​លក់នឹង​លក់ ឬជាតម្លៃ​ដែល​អ្នក​ទិញ​នឹង​ទទួល​បាន​ ដែល​ជាទូទៅ Ask Price តែង​នៅ​ទាប​ជាង​ Bid Price ជានិច្ច 
  • Sell: ជា​ជម្រើស​សម្រាប់​បើក​ប្រតិបត្តិការ​លក់ភ្លាមៗ ក្នុងតម្លៃដែល​អ្នកលក់​នឹងទទួលបាន​(Bid Price)
  • Buy: ជា​ជម្រើស​សម្រាប់​បើក​ប្រតិបត្តិការ​ទិញភ្លាមៗ ក្នុងតម្លៃដែល​អ្នកទិញ​នឹងទទួលបាន​(Ask Price)
  • Leverage: Leverage នៅទីនេះ សំដៅដល់មេគុណនៃដើមទុន ឬអនុភាពពង្រីកដើមទុន។ ឧទាហរណ៍ថា​យើង​បើកគណនីមួយ​ដោយ​តម្កល់លុយក្នុងគណនីចំនួន​១,០០០$ ប្រសិនបើយើងជ្រើសរើសយក
-  Leverage 1:1 យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុតត្រឹមតែ​ ១,០០០$ប៉ុនណោះ
Leverage 1:50 យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុតរហូតដល់៥០,០០០
-  Leverage 1:1០០ យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុតរហូតដល់ ១០០,០០០$
-  Leverage 1:1០០០ យើងអាចធ្វើកុងត្រា(Contract)ដើម្បីដោះដូរក្នុងទីផ្សារច្រើនបំផុតរហូតដល់ ១,០០០,០០០$
ក្នុងពេលបើកគណនី ភាគច្រើនBrokers ​នឹងផ្តល់ជម្រើស​នៃLeverage ដោយ​អាស្រ័យ​លើ​ប្រភេទ​នៃ​គណនី​ជួញដូរ​ ដែលយើងអាច​ជ្រើសរើសមួយណា​ដែល​យើង​គិតថាសក្តិសម​បំផុត​សម្រាប់ការកេងចំណេញទៅ​លើប្រតិបត្តិការ​នៃ​ការ​ដោះដូរ​របស់ខ្លួន។
***    សូម​ប្រុងប្រយ័ត្ន​ត្រង់​ចំណុច​នេះ ដោយសារ ប្រសិនបើ​អ្នក​ប្រើប្រាស់​ Leverage កាន់តែ​ធំ នឹង​ផ្តល់​លទ្ធភាពឱ្យ​អ្នក​បើក​ប្រតិបត្តិការ​ជួញដូរ​បាន​កាន់តែ​ច្រើន នោះលទ្ធផល​ចំណេញឬខាត​ ក៏នឹង​ប្រែប្រួល​ខ្លាំង​ផងដែរ។​ ​បើ​ប្រតិបត្តិការ​ដែល​អ្នកកំពុង​ជួញដូរ​កំពុង​និង​បន្តខាត​កាន់តែខ្លាំង​ ដើមទុន​របស់អ្នកក៏​នឹង​ថមថយ​ទៅ​តាម​នោះ​ដែរ​ ​ ហើយគណនីរបស់​​អ្នក​ក៏​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ខ្លាំងទៅៗផងដែររហូត​ដល់អ្នក​គ្រប់គ្រងលែង​បាន ហើយ​ប្រតិបត្តិការ​ទាំងឡាយ​នឹង​ត្រូវ​បញ្ចប់​ដើម្បីទូទាត់​ និង​ផ្តល់សាច់ប្រាក់ងាយស្រួលដល់បណ្តាអ្នក​ជួញដូរ​ដទៃទៀត​ក្នុង​ទីផ្សារ​ Forex​។​
  • Margin: ជាតួលេខនៃ​ទឹកប្រាក់របស់អ្នកដែលបាន​ដាក់តម្កល់ក្នុងទីផ្សារ​ដោយមិនទាន់​​ប្រើប្រាស់​អានុភាព​ពង្រីក​ដើមទុន(Leverage) ហើយ​ចំនួន​នេះ​ នឹង​ត្រូវ​គុណជាមួយ​អានុភាព​ពង្រីកដើមទុន​ ដើម្បីបង្កើតទំហំនៃកិច្ច​សន្យា​(Contract Size) ដែល​អ្នកនឹង​ព្រម​ព្រៀង​ជួញ​ដូរ​នៅ​ក្នុង​ទីផ្សារ​ជាក់ស្តែង​។ ឧទាហរណ៍ៈ Margin= 50$, Leverage= 1:100, Made The Contract Size = 5,000$
  • Margin Level: កម្រិត​ជាភាគរយនៃទឹក​ប្រាក់ដែល​នៅ​សល់សម្រាប់​បន្តចូលទីផ្សារ​បន្ថែម​ទៀត​។ ដើម្បីគណនា​ Margin Level គេត្រូវ​យក Equityធៀប​នឹង​Margin។ ម្យ៉ាង​វិញ​ទៀត​វា​ក៏​នឹង​បង្ហាញ​នូវ​កម្រិតនៃហានិភ័យដែលគណនីរបស់អ្នក​កំពុង​ប្រឈម​ផងដែរ​។ កម្រិត Margin Level កាន់​តែ​ទាប បង្ហាញថាគណនីជួញដូរ​របស់​អ្នក​កំពុង​តែ​ប្រឈម​នឹង​​ហានិភ័យ​កាន់តែខ្លាំង​។
  • Margin Call : តម្រូវ​ការ​ដើមទុន​បន្ថែម​នៅ​ពេល​ដែល​គណនី​ជួញដូរ​ស្ថិត​ក្នុង​ហានិភ័យ​កម្រិត​ខ្ពស់​។      ជាទូទៅ​វា​នឹង​ផ្តល់នូវ​សញ្ញា​(Margin Call) ពេលដែល​ Margin Level ធ្លាក់ដល់​ក្រោម​១០០% ហើយរាល់ប្រតិបតិ្តការទាំង​អស់​នឹង​បិទ ​ប្រសិន​បើ​ Margin Level ធ្លាក់​ដល់​កម្រិត​បញ្ចប់​(Stop Out Level) ដែល​បាន​កំណត់​អាស្រ័យ​លើ​ល័ក្ខខណ្ឌនៃឈ្មួញ​កណ្តាលកណ្តាល​ឧបករណ៍និស្សន្ទនីមួយៗ      (Brokers)
  • Stop Loss: បញ្ឈប់​ការ​ខាតបង់។​ វា​ជា​ជម្រើស​ល្អមួយ​ដើម្បី​បញ្ជៀស​នូវ​ការ​ខាត​បង់ធ្ងន់ធ្ងរ ហើយវា​ក៏ជា​ជម្រើស​ដែលអាក្រក់មួយ​ផងដែរ​ប្រសិន​បើ​អ្នកមិនបាន​សិក្សា​ឱ្យបានច្បាស់លាស់​​ពីទីតាំង​ដែល​អ្នកគួរ​កំណត់​នូវ Stop Loss នេះទេនោះ។ ប្រសិន​បើអ្នកលក់(Sell) អ្នកត្រូវ​ប្រើ​ Stop Loss នៅខាង​លើតម្លៃ​ដែល​អ្នក​បាន​លក់ ឬខាង​លើតម្លៃ​បច្ចុប្បន្ន (Current Price) តែ​ប្រសិនបើអ្នកទិញ (Buy) អ្នកត្រូវ​ប្រើ​ Stop Loss នៅខាង​ក្រោមតម្លៃ​ដែល​អ្នក​បាន​ទិញ ឬខាងក្រោមតម្លៃ​បច្ចុប្បន្ន (Current Price) 
  • Take Profit : ទទួលផលចំណេញ។ អ្នកប្រើប្រាស់វា​ជា​ជំនួយ​ករណី​អ្នក​មិនបាន​តាមដាន​ទីផ្សារ​ជាប់លាប់។ ការកំណត់​នូវ​ Take Profit ក៏ចាំបាច់​ត្រូវ​សិក្សាពីទីតាំង​ដែលគួរ​កំណត់​ឱ្យ​បាន​ច្បាស់លាស់ផងដែរ​។ ប្រសិន​បើអ្នកលក់(Sell) អ្នកត្រូវ​ប្រើ​ Take Profit នៅខាង​ក្រោមតម្លៃ​ដែល​អ្នក​បាន​លក់ ឬខាង​ក្រោមតម្លៃ​បច្ចុប្បន្ន (Current Price) តែ​ប្រសិនបើអ្នកទិញ (Buy) អ្នកត្រូវ​ប្រើ Take Profit នៅខាង​លើតម្លៃ​ដែល​អ្នក​បាន​ទិញ ឬខាងលើតម្លៃ​បច្ចុប្បន្ន (Current Price)
  • MT4: ជាឈ្មោះ​កម្មវិធី​សម្រាប់ធ្វើ​ការជួញដូរ​បាន​រហ័ស​និង​ងាយស្រួល ដែល​ក្នុង​នោះ​មាន​គន្លឹះជាច្រើន​ដែល​អ្នក​ត្រូវ​សិក្សា​បន្ថែម​
  • Trilling Stop: ជាជម្រើសដែលប្រើសម្រាប់​រំកិល Stop Loss ប្រដេញតាម​ផលចំណេញដោយស្វ័យ​ប្រវត្តិ ដោយ​អាស្រ័យ​លើចំនួន Points (10 points = 1Pip) ដែល​អ្នក​បាន​កំណត់។ ជម្រើសនេះ​នឹង​ធ្វើ​ប្រតិបត្តិការ​ដោយស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ប្រតិបត្តិការ​ក្នុង​ទី​ផ្សារ​ដែល​អ្នក​បាន​ទិញ-លក់ ទទួលបាន​ផលចំណេញ​លើសពី​ចំនួន​ Points ដែល​អ្នក​បាន​កំណត់​ក្នុង​ Trilling Stop
  • Pips : ជា​ខ្នាតដែលប្រើ​សម្រាប់​វាស់វែង​បរិមាណ​នៃបម្រែបម្រួលថ្លៃនៃរូបិយបណ្ណក្នុង​ទីផ្សារ ឬបរិមាណ​នៃ​ផលចំណេញ​-ខាត ទៅ​លើប្រតិបត្តិ​ការ​ដែល​អ្នក​បាន​និងកំពុង​ជួញដូរ​ក្នុងទីផ្សារ​។
  • Indicator: ជាសូចនាករសម្រាប់កំណត់ វាស់វែង ឬព្យាករណ៍ទៅលើក្រាហ្វិកនៃឧបករណ៍ជួញដូរទាំងឡាយ​នៅ​ក្នុង​ទៅផ្សារ​ ដើម្បីរកទីតាំង​សមស្របសម្រាប់​បើក​ប្រតិបត្តិការទិញ​លក់របស់​អ្នក។
  • Balance: ជាសមតុល្យសរុប​ក្រោយពេល​ប្រតិបត្តិការនីមួយៗបាន​បញ្ចប់​។ (Balance =Equity ± Profit/Loss)
  • Equity: ជាដើមទុនជាក់ស្តែង​ដែល​អ្នក​កំពុង​មាន ដោយ​វា​អាចកើនឡើង ឬថយចុះ​ ក្នុង​កំឡុង​ពេល​ដែល​ប្រតិបត្តិការ​ទិញ​-លក់ ក្នុងទីផ្សារ​មិនទាន់បញ្ចប់ ( Equity = Balance ± Profit/Loss)
  • Base Currency: សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែល​ឈរទីតាំងខាងមុខនៃគូរជួញដូរ​នីមួយៗ Ex. EURUSD ដូច្នេះ EUR ជា Base Currency
  • Quote Currency : សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែល​ឈរទីតាំងខាងក្រោយនៃគូរជួញដូរ​នីមួយៗ  Ex. EURUSD ដូច្នេះ USD ជា Quote Currency
  • Major Currency : សំដៅទៅលើរូបិយបណ្ណទាំងឡាយណាដែលមានប្រតិបត្តិការ​ជួញដូរ​ញឹកញ៉ាប់ ភាគច្រើន​គឺរូបិយបណ្ណដែល​ធៀប​នឹងប្រាក់ដុល្លារ​អាមេរិក​ (EURUSD, USDCAD, USDJPY, USDCHF, GBPUSD, AUDUSD, NZDUSD)
បញ្ជាក់ៈ ការ​បកស្រាយ​ទាំង​ឡាយ​ខាងលើនេះ ជាការ​បកស្រាយ​ដោយយោង​ទៅ​លើ​ការយល់ដឹង​ និង​បទពិសោធន៍​របស់​ខ្ញុំបាទដែល​ព្យាយាមពន្យល់​ជា​ភាសារ​ខ្មែរ​​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​ភាសាអង់គ្លេស អាច​រកឯកសារផ្សេងៗជាភាសាអង់គ្លេស​ដើម្បី​សិក្សា​ជា​ការ​ប្រសើរ​ជាង​ ដោយហេតុ​ថា​ចំណេះ​ដឹង​ខាង​ភាសាអង់គ្លេស​របស់​ខ្ញុំ​បាទនៅមាន​កម្រិត។ ជាចុង​ក្រោយ​ ខ្ញុំ​បាទ​ក៏សូម​អធ្យាស្រ័យ​នូវ​រាល់​កំហុសឆ្គងទាំងឡាយ​ដែល​កើត​ឡើង​ដោយ​អចេតនា។ សូមអរគុណ៕


Blackwell Global គឺ​ជា​ក្រុមហ៊ុនឈ្មួយជើងសាឧបករណ៍និស្សន្ទ(Forex Broker)ដែលទទួលបាន​អាជ្ញាបណ្ណស្របច្បាប់​ក្នុង​ប្រទេស​នានា​ជុំវិញពិភពលោក។ សព្វថ្ងៃ​នេះ​ Blackwell Global បាន​ពង្រីក​នូវការផ្តល់សេវាកម្មរបស់ខ្លួន​មកដល់​ប្រទេស​កម្ពុជា​ ដោយ​ទទួល​បាន​នូវ​អាជ្ញាបណ្ណស្រប​ច្បាប់ជាឈ្មួយជើងសាឧបករណ៍និស្សន្ទពីគណៈកម្មការ​មួលបត្រកម្ពុជា​(SECC)​ដែល​មាន​លេខកូដ ០០៥ គ.ម.ក/អ.ជ/ឈ.ឧ. សម្រាប់​ប្រតិបត្តិ​ការ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ផងដែរ​។ Blackwell Global ផ្តល់ជូន​លោកអ្នក​នូវ​លក្ខខ័ណ្ឌល្អប្រសើរ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​លើ​ឧបករណ៍និស្សន្ទ(Forex Trading)។ 

 សម្រាប់ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង​មក​កាន់ៈ 
លេខទូរស័ព្ទៈ (+៨៥៥)១៥ ៣០ ៨៩ ២០ 
អ៊ីម៉ែលៈ vay.socheat@blackwellglobal-kh.com

No comments

Theme images by Petrovich9. Powered by Blogger.